ជីវិតរាត្រីនៅទីក្រុងហូជីមិញកំពុងមានភាពរស់រវើកយ៉ាងខ្លាំង។ បន្ទាប់ពីមេឃងងឹត ទីក្រុងដ៏មានថាមពលនេះបន្តការជួបជុំគ្នានៅក្នុងហាងកម្សាន្តលាក់ខ្លួន និងនៅលើបារដំបូលផ្ទះដែលមានខ្យល់អាកាសត្រជាក់។ កន្លែងពេញនិយមទាំងដប់នេះនឹងផ្តល់ឱ្យអ្នកនូវរសជាតិនៃជីវិតរាត្រីដ៏ល្អបំផុតនៅក្នុង ទីក្រុងហូជីមិញ។
ល្អបំផុតសម្រាប់ការជជែកគ្នាលេងបែបធម្មតា៖ BROMA NOT A BAR
ការឡើងទៅកាន់បារលើដំបូលនេះគឺជាការផ្សងព្រេងមួយដោយខ្លួនវាផ្ទាល់។ អាងចិញ្ចឹមត្រីដែលមានពន្លឺផ្លេកៗបង្កប់ក្នុងកម្រាលឥដ្ឋ នាំផ្លូវទៅកាន់ដំបូលពីរជាន់ដែលធំទូលាយប៉ុន្តែមានភាពស្និទ្ធស្នាល។ អ្នកក្រឡុកស្រារបស់ Broma នឹងច្នៃប្រឌិតស្រាក្រឡុកតាមតម្រូវការនៅពេលស្នើសុំ។ មកឱ្យបានលឿន ព្រោះពួកគេតែងតែបដិសេធភ្ញៀវនៅពេលដែលកន្លែងពេញ។
ទីតាំង៖ 41 Nguyễn Huệ, District 1, HCMC, Vietnam

ល្អបំផុតសម្រាប់អ្នកចូលចិត្តស្វែងរកបារសម្ងាត់៖ SNUFFBOX
Snuffbox ដែលអាចនិយាយបានថាជាបារសម្ងាត់ដ៏ល្អបំផុតនៅក្នុងទីក្រុង គោរពដល់ទសវត្សរ៍ឆ្នាំ ១៩២០ ជាមួយនឹងការតុបតែងបែបសម័យហាមឃាត់គ្រឿងស្រវឹង និងតន្ត្រីហ្សាសដ៏ពីរោះរណ្តំ។ ប្រសិនបើអ្នកកំពុងស្វែងរកគ្រឿងស្រវឹងបែបបុរាណ អ្នកក្រឡុកស្រាទាំងនេះដឹងយ៉ាងច្បាស់អំពី Angostura bitters និង Manhattans។ វាជាត្បូងពេជ្របុរាណពិតៗនៅក្នុងបរិយាកាសទំនើបជឿនលឿន។
ទីតាំង៖ 14 Ton That Dam, District 1, HCMC, Vietnam
ល្អបំផុតសម្រាប់អ្នកចូលចិត្តស្រាបៀរធ្វើដោយដៃ៖ ROGUE SAIGON
Rogue Saigon ដែលត្រូវបានតុបតែងដោយគ្រឿងឈើកែច្នៃ និងស្ថិតនៅក្នុងជញ្ជាំងឥដ្ឋទទេដែលមានគំនូរហ្ក្រាហ្វ៊ីទី គឺជាអូអាស៊ីសទីក្រុងដ៏មានសិល្បៈ។ ខណៈពេលដែលបរិយាកាសជប់លៀងបែបឃ្លាំងនៅ Brooklyn មានភាពលេចធ្លោនៅទីនេះ Rogue Saigon ត្រលប់ទៅរកឈ្មោះរបស់ខ្លួនវិញជាមួយនឹងបញ្ជីភេសជ្ជៈរបស់ខ្លួន ដោយមានស្រាបៀរត្រជាក់ និងស្រាផ្លែឈើ (cider) ចំនួន ១៦ មុខពីធុង ដែលទាំងអស់នេះត្រូវបានផលិតឡើងដោយមោទនភាពនៅក្នុងប្រទេសវៀតណាម។ រីករាយនៅលើដំបូលចំហរដែលមានមេឃពោរពេញដោយផ្កាយនៅពីលើ។
ទីតាំង៖ 2nd Floor, 13 Pasteur Street, District 1, HCMC, Vietnam
ល្អបំផុតសម្រាប់អ្នកចូលចិត្តស្វែងរកអាហារឆ្ងាញ់ៗ៖ ANAN SAIGON
ហាងថ្មីបំផុតរបស់ទីក្រុងហូជីមិញគឺ ănăn kitchen and bar ស្ថិតនៅក្នុងផ្ទះបំពង់ដ៏ចង្អៀតមួយចំកណ្តាលភាពអ៊ូអរនៃផ្សារចាស់។ ចុងភៅឆ្នើមដែលធ្លាប់ឈ្នះពានរង្វាន់គឺលោក Peter Cuong Franklin ណែនាំនូវចលនាសិល្បៈធ្វើម្ហូបដ៏គំរូមួយដល់វិស័យអាហារក្នុងស្រុក ដែលហៅថា “Cuisine Mới” ឬ ម្ហូបវៀតណាមបែបថ្មី។ នៅទីនេះ អ្នកនឹងឃើញមានប៊ីយ៉ាហូយ (bia hoi) ដែលជាស្រាបៀរប្រចាំប្រទេស ស្រាបៀរទឹកស្រស់ៗ និងស្រាក្រឡុកធ្វើដោយដៃ។ ក្រេបភេសជ្ជៈរបស់អ្នកនៅលើបារលើដំបូលដ៏កក់ក្តៅ ខណៈពេលសម្លឹងមើលភាពមមាញឹកដែលជាអត្តសញ្ញាណនៃទីក្រុងនេះ។
ទីតាំង៖ 89 Ton That Dam, District 1, HCMC, Vietnam
បន្ថែមទៀត៖ ដំណើរកម្សាន្តដ៏ឆ្នើមចំនួន ៧ សម្រាប់អ្នកទេសចរនៅទីក្រុងហូជីមិញ
ល្អបំផុតសម្រាប់ការជួបជុំ និងប្រាស្រ័យទាក់ទងគ្នា៖ LAYLA EATERY & BAR
ការយកចិត្តទុកដាក់ខ្ពស់លើគុណភាពរបស់ Layla គឺបង្ហាញយ៉ាងច្បាស់តាមរយៈស្រាក្រឡុកដ៏ស្រស់ស្អាត និងអាហារសម្រន់ដ៏មានរសជាតិឆ្ងាញ់ ជាមួយគ្រឿងផ្សំរុក្ខជាតិដែលបេះស្រស់ៗពីសួនច្បារនៅក្នុងហាងផ្ទាល់។ ឋានសួគ៌ព្រៃឈើនេះស្វាគមន៍អ្នកដែលចូលចិត្តការកម្សាន្ត ដែលមកដើម្បីបង្កើតភាពស្និទ្ធស្នាលតាមរយៈការចែករំលែកក្តីរីករាយដ៏សាមញ្ញបំផុតនៃជីវិត។ ការរចនាផ្ទៃក្នុងមានភាពទាន់សម័យ និងមិនឆើតឆាយពេក ដោយប្រើប្រាស់ពន្លឺភ្លើងព័ទ្ធជុំវិញ និងរុក្ខជាតិតូចៗដើម្បីបង្កើតបរិយាកាសដ៏អស្ចារ្យ។
ទីតាំង៖ 2nd floor, 63 Đông Du, District 1, HCMC, Vietnam
ល្អបំផុតសម្រាប់អ្នកចូលចិត្តញ៉ាំសាច់៖ UPPER SAIGON
បារ និងហាងអាំងបែបអាមេរិកនេះគឺជាជម្រើសដ៏ប្លែកថ្មីមួយនៅក្នុងបញ្ជីដែលគ្របដណ្តប់ដោយហាងល្បីៗនៅកណ្តាលក្រុង។ ទោះបីជាស្ថិតនៅខណ្ឌ ៣ ដែលនៅដាច់ដោយឡែកបន្តិច និងជាហាងថ្មីថ្មោងក៏ដោយ ប៉ុន្តែ Upper Saigon ពិតជាមានតម្លៃក្នុងការទៅកម្សាន្ត។ ទិដ្ឋភាពទីក្រុងដ៏ស្រស់ស្អាតកំពុងរង់ចាំអ្នកនៅលើជាន់ទី ១៦ រួមជាមួយសាឡុងសម្រាប់គូស្នេហ៍ និងកៅអីផាសុខភាព។ កាត់បន្ថយសំឡេងអ៊ូអរនៃទីក្រុងហូជីមិញ ខណៈពេលដែលអ្នកទទួលទានអាហារបែបអាមេរិកដ៏ល្បីល្បាញដូចជា ប៊ឺហ្គឺ ស្លាបមាន់ និងឆ្អឹងជំនីអាំង។
ទីតាំង: ផ្លូវ 308 Điện Biên Phủ, ទីក្រុងហូជីមិញ, វៀតណាម

ល្អបំផុតសម្រាប់អ្នកចូលចិត្តរាំ៖ PIU PIU
Piu Piu គឺជាផ្ទះកម្សាន្តដ៏ប្លែកភ្នែកមួយ ដែលមានពោងហែលទឹកព្យួរពីធ្នឹមដំបូល និងធុងប្រេងលាបពណ៌ធ្វើជាតុបារ។ កន្លែងលេងតន្ត្រីកម្ពស់បីជាន់នេះ គឺពោរពេញទៅដោយក្រុមអ្នកចូលចិត្តដើរលេងរាត្រីដ៏ស្មោះស្ម័គ្រ ដែលតែងតែត្រឡប់មកវិញសប្តាហ៍ហើយសប្តាហ៍ទៀតសម្រាប់កម្មវិធីជប់លៀងតាមប្រធានបទផ្សេងៗ។ ថាមពលដ៏ពុះកញ្ជ្រោលហាក់ដូចជាកំពុងរត់កាត់ Piu Piu ដូចជារលកអគ្គិសនីឆក់ចូលក្នុងខ្លួន។ ដើរចុះឡើងរវាងជាន់នីមួយៗដែលមានចាក់តន្ត្រីខុសៗគ្នាទាំងស្រុង ហើយរាំកម្សាន្តពេញមួយរាត្រីនៅក្រោមពន្លឺវិលនៃគ្រាប់បាល់ឌីស្កូ។
ទីតាំង: ផ្លូវ 97 Hai Ba Trung, ខណ្ឌ 1, ទីក្រុងហូជីមិញ, វៀតណាម
ល្អបំផុតសម្រាប់ការលំហែកាយក្រោយពេលធ្វើការ៖ SAIGON SAIGON BAR
មានរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនត្រូវបានបង្ហាញនៅជាន់ទី ១០ នៃសណ្ឋាគារ Caravelle Saigon។ ស្ថិតនៅចំកណ្តាលទីក្រុង និងអាចមើលឃើញសួនច្បារ Lam Son ព្រមទាំងរោងមហោស្រពនៅខាងក្រោម Saigon Saigon Rooftop Bar ធ្លាប់ជាកន្លែងជ្រកកោនរបស់ក្រុមអ្នកកាសែតសម័យសង្គ្រាម។ សព្វថ្ងៃនេះ វាគឺជាទីតាំងដ៏រីករាយមួយសម្រាប់មកលំហែកាយបន្ទាប់ពីចំណាយពេលពេញមួយថ្ងៃ។ នៅពេលដែលខ្យល់អាកាសចាប់ផ្តើមត្រជាក់ ភ្ញៀវសណ្ឋាគារ ជនបរទេស និងប្រជាជនក្នុងស្រុកតែងតែមកជួបជុំគ្នាជជែកកំសាន្ត ក្រេបស្រាក្រឡុកដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាថ្ងៃលិច។ ជ្រើសរើសតុមួយនៅក្បែរគែមយ៉ ដើម្បីទស្សនាទិដ្ឋភាពកណ្តាលក្រុងសៃហ្គនប្រែសម្រស់ទៅជាពន្លឺភ្លើងព្រិចៗយ៉ាងស្រស់ស្អាត។ បន្តិចក្រោយមក ក្រុមតន្ត្រីគុយបាផ្ទាល់នឹងមកបង្កើតបរិយាកាសឱ្យកាន់តែក្តៅគគុកនៅលើឆាក និងទីលានរាំ។
ទីតាំង: 19/23 សួនច្បារ Lam Son, ខណ្ឌ 1, ទីក្រុងហូជីមិញ, វៀតណាម

ល្អបំផុតសម្រាប់រាត្រីសប្បាយភ្លេចខ្លួន៖ LUSH
អស់រយៈពេលជាងដប់បីឆ្នាំមកហើយ Lush បានទាក់ទាញអ្នករស់នៅសៃហ្គន និងជនបរទេសជាមួយនឹងឌីជេលំដាប់កំពូល និងការផ្តល់ជូនភេសជ្ជៈដោយឥតគិតថ្លៃសម្រាប់រាត្រីនារីនៅរៀងរាល់ថ្ងៃអង្គារ។ នេះគឺជាកន្លែងដ៏ល្អឥតខ្ចោះនៅពេលដែលអ្នកចង់បញ្ចេញក្បាច់រាំ ដោយមានសាលរាំធំមួយចាក់តន្ត្រីញាក់កន្ត្រាក់អារម្មណ៍យ៉ាងរំភើបញាប់ញ័រ។ ចំណែកឯតំបន់ដែលមានបរិយាកាសស្ងប់ស្ងាត់ជាងនៅខាងមុខ គឺមានចាក់បទចម្រៀងហ៊ីបហបល្អៗបំផុតក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។
ទីតាំង: 2 Lý Tự Trọng, ខណ្ឌ 1, ទីក្រុងហូជីមិញ, វៀតណាម
ល្អបំផុតសម្រាប់បង្ហាញខ្លួន និងមើលមនុស្សជុំវិញខ្លួន៖ GLOW SKYBAR
Glow Skybar គឺជាកន្លែងដែលលំដាប់អភិជនរបស់សៃហ្គនមកបង្ហាញខ្លួន។ បារនេះមានទីតាំងនៅលើកំពូលអគារ President Place ដែលបង្ហាញពីភាពស៊ីវិល័យលំដាប់ខ្ពស់របស់ខ្លួនទៅកាន់ពិភពលោក។ ត្រូវត្រៀមខ្លួនសម្រាប់ច្បាប់ស្លៀកពាក់តឹងរ៉ឹង និងការបង់ថ្លៃចូលរួមនៅយប់ខ្លះ។ កៅអីអង្គុយដ៏ប្រណីត ឌីជេអន្តរជាតិ និងស្រានាំចូលពីបរទេស បានធ្វើឱ្យទីនេះក្លាយជាគោលដៅដ៏ពេញនិយមបំផុតនៅចុងសប្តាហ៍។
ណែនាំ៖ ប្រសិនបើអ្នកកំពុងស្វែងរកបទពិសោធន៍រាត្រីមួយផ្សេងទៀតជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតប្លែកភ្នែក សូមទៅកាន់ Chill Skybar នៅលើជាន់ទី ២៦ ផ្លូវ 76 Le Lai។
ទីតាំង: President Place, Nguyen Du, ខណ្ឌ 1, ទីក្រុងហូជីមិញ, វៀតណាម
ថែមមួយទៀតទេ? សម្រាប់កន្លែងមើលថ្ងៃលិចដ៏រ៉ូមែនទិកជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត សូមជ្រើសរើសកៅអីមួយនៅ Social Club Saigon។