The Rooftop នៅ AnAn Saigon ក្នុងទីក្រុងហូជីមិញ។ រូបថតដោយ Aaron Joel Santos
ខណៈដែលជនបទនៃប្រទេសវៀតណាមបង្កប់នូវមន្តស្នេហ៍ដ៏ស្ងប់ស្ងាត់ ទីក្រុងនានារបស់ប្រទេសនេះក៏មានភាពទាក់ទាញដោយឡែករៀងៗខ្លួនដែរ។ ទទួលយកបទពិសោធន៍នៃវប្បធម៌ទីក្រុងវៀតណាម ដោយចំណាយពេលពីរបីថ្ងៃនៅទីក្រុងហាណូយ ឬទីក្រុងហូជីមិញ។ នៅទីនេះ អ្នកនឹងបានស្គាល់អាហារដ្ឋានកម្រិតពិភពលោក អមដោយអាហារតាមផ្លូវមានតម្លៃសមរម្យ វត្តអារាមបុរាណនៅជិតសណ្ឋាគារផ្កាយប្រាំ និងផ្សារទំនើបដ៏ភ្លឺចែងចាំងនៅជិតផ្សារដ៏អ៊ូអរ។ ហាណូយគឺជាទីក្រុងនៃបឹង ហើយសម្បត្តិប្រវត្តិសាស្ត្រ និងវប្បធម៌របស់ទីក្រុងនេះ នឹងធ្វើឱ្យអ្នកដែលចូលចិត្តប្រវត្តិសាស្ត្រជក់ចិត្តដិតអារម្មណ៍។ ទីក្រុងហូជីមិញមានថាមពលទាក់ទាញយ៉ាងខ្លាំង និងជាទីតាំងនៃបារលើដំបូលអគារដ៏ទាន់សម័យ កន្លែងធ្វើការរួមគ្នាយ៉ាងពេញនិយម និងហាងកាហ្វេបែបកូឡូនីយ៉ាល។ កុំភ្លេចជិះម៉ូតូយ៉ាងហោចណាស់ម្ដងក្នុងអំឡុងពេលទស្សនារបស់អ្នក ដើម្បីទទួលអារម្មណ៍ពិតប្រាកដពីចង្វាក់ជីវិតនៃទីក្រុងវៀតណាម។