Attention: Latest updates on destinations, experiences, and travel in Vietnam Explore now →
  • សិល្បៈ និងវប្បធម៌

    របៀងនៃព្រះបរមរាជវាំងហ្វេ (Imperial Citadel) ក្នុងក្រុងហ្វេ។ រូបថតដោយ Aaron Joel Santos

នៅក្នុងប្រទេសដូចជាវៀតណាម ពាក្យថា «វប្បធម៌» មានអត្ថន័យរាប់ពាន់។ វាអាចមានន័យថាជាទ្វារលាបទឹកមាសពណ៌ក្រហមនិងមាសនៃព្រះបរមរាជវាំងហ្វេ (Hue Citadel) ឬកាហ្វេស្រក់តាមតម្រងកំប៉ុងដែលគេបម្រើនៅគ្រប់កាច់ជ្រុងផ្លូវ។ វាអាចមានន័យថា ជារូបគំនូរពណ៌ទឹកដ៏ផ្ចិតផ្ចង់ដែលព្យួរនៅក្នុងសាលពិព័រណ៍សិល្បៈសម័យ ឬសំឡេងច្រៀងកំណាព្យដ៏ក្រអួនក្រអៅនៃ Ca Trù។ វាក៏អាចរាប់បញ្ចូលទាំងសម្លៀកបំពាក់ប៉ាក់ឌិននៃជនជាតិ Flower Hmong ឬក្បូរក្បាច់រលកទន់ភ្លន់នៃ áo dài។ អតីតកាល និងបច្ចុប្បន្នកាលដែលដើរទន្ទឹមគ្នា គឺជាអ្វីដែលធ្វើឱ្យវប្បធម៌វៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំង។

ប្រសិនបើអ្នកជាអ្នកចូលចិត្តប្រវត្តិសាស្ត្រ ទីក្រុង Hue, Hanoi និង Hoi An នឹងនាំមកជូនអ្នកនូវវត្តអារាមបុរាណៗដ៏មានបរិយាកាស និងផ្ទះលក់ដូរបុរាណលាបពណ៌លឿងទុំ។ សម្រាប់អ្នកស្រឡាញ់សិល្បៈ សារមន្ទីរ សាលពិព័រណ៍ និងការសម្តែងសិល្បៈនៅក្នុងរាជធានី និងទីក្រុងហូជីមិញ គឺជាជម្រើសដ៏ល្អឥតខ្ចោះ។ តើអ្នកប៉ិនប្រសប់ខាងធ្វើសិប្បកម្មដៃដែរឬទេ? ប្រទេសវៀតណាមមានភូមិសិប្បកម្មរាប់រយភូមិ ដែលជំនាញលើអ្វីៗគ្រប់យ៉ាងចាប់ពីការធ្វើធូប រហូតដល់ការគូររូបលើសូត្រ។ អ្នកអាចចំណាយពេលរាប់ឆ្នាំនៅវៀតណាម ហើយស្វែងយល់បានត្រឹមតែផ្នែកបន្តិចបន្តួចនៃរតនសម្បត្តិវប្បធម៌របស់ប្រទេសនេះប៉ុណោះ។ ជាសំណាងល្អ ទោះបីជាការដើរកម្សាន្តក្នុងរយៈពេលខ្លីក៏អាចផ្តល់នូវរបកគំហើញដ៏រីករាយជាច្រើនផងដែរ។

សិល្បៈ និងវប្បធម៌

មានអ្វីខ្លះ

ពិនិត្យមើលព្រឹត្តិការណ៍ដែលនឹងមកដល់នៅវៀតណាម

Loading...