ការលំហែកាយនៅលើកោះនៃក្រុង Nha Trang។ រូបថតដោយ Christian Berg
ក្តីរីករាយយ៉ាងពិតប្រាកដនៃការប៉ះខ្សាច់នៅលើម្រាមជើង កម្តៅថ្ងៃលើស្បែក និងទឹកប្រៃនៅលើសក់របស់អ្នក គឺមិនដែលនៅឆ្ងាយឡើយនៅពេលអ្នកនៅប្រទេសវៀតណាម។ មានឆ្នេរសមុទ្ររាប់មិនអស់សម្រាប់ជ្រើសរើស – ខ្លះល្បីល្បាញ ឯខ្លះទៀតលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់។ កោះ Con Dao និង Phu Quoc របស់វៀតណាមល្បីល្បាញដោយសារមានទឹកសមុទ្រគួរឱ្យទាក់ទាញបំផុត និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតឥតខ្ចោះ។ ប្រសិនបើអ្នកចូលចិត្តសកម្មភាពកម្សាន្ត និងជីវិតរាត្រីដែលលាយឡំជាមួយនឹងវិស្សមកាលឆ្នេរសមុទ្រ ទីក្រុងជាប់ឆ្នេរ Da Nang និង Nha Trang មានផ្តល់ជូនយ៉ាងពេញលេញ។ ត្រូវការការលំហែកាយឆ្ងាយពីពិភពខាងក្រៅមែនទេ? Quy Nhon ដ៏សាមញ្ញ គឺជាអាថ៌កំបាំងដែលត្រូវបានថែរក្សាយ៉ាងល្អ។ ចង់បានកន្លែងកាន់តែដាច់ស្រយាលថែមទៀតមែនទេ? តម្រង់ទិសដៅទៅកាន់កោះ Cham ឬ Tam Ky នៅភាគកណ្តាលប្រទេសវៀតណាម។ សូមមើលអត្ថបទរឿងរ៉ាវរបស់យើងខាងក្រោម សម្រាប់គំនិតបំផុសបណ្តាលបន្ថែមអំពីឆ្នេរសមុទ្រ។